ហ៊ានណាស់! ឡានវេអងដឹកបង្កប់ឈើមួយគ្រឿងនេះត្រូវចាប់ឃាត់ ឥឡូវនេះត្រូវបានលួចដោះលែងដោយស្ងាត់ៗ
ហ៊ានណាស់! ឡានវេអងដឹកបង្កប់ឈើមួយគ្រឿងនេះត្រូវចាប់ឃាត់បានដោយរដ្ឋបាលព្រៃឈើ និងមន្ត្រីជំនាញទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ ឥឡូវនេះត្រូវបានលួចដោះលែងដោយស្ងាត់ៗ។
សូមមន្ត្រីពាក់ព័ន្ធជួយបកស្រាយ បើបកស្រាយមិនច្បាស់លាស់ទេ ខ្ញុំនឹងធ្វើការរាយការណ៍ទៅថ្នាក់ដឹកនាំ ប្ដឹងទៅក្រអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចុះមកស្រាវជ្រាវជាក់ជាមិនខាន។
ប្រភពព័ត៌មានបានបញ្ជាក់ថា ខ្ញុំទទួលស្គាល់ថា ការបង្ហោះបង្ហាញនេះអាចនឹងផ្ដល់ផលប៉ះពាល់ តែវាកាន់តែប៉ះពាល់ទៅទៀត នៅពេលដែលបណ្ដែងបណ្ដោយឲ្យមន្ត្រីមួយចំនួនធ្វើអ្វីតាមតែអំពើចិត្តដោយមិនមានចំណាត់ការបែបនេះ ៕