រដ្ឋបាលខេត្តដែលនឹងរៀបចំ LED ជូនប្រជាពលរដ្ឋទស្សនា ប្រកួតវគ្គផ្តាច់ព្រាត់ពានរង្វាន់ក្លឹបអាស៊ីAFC CHALLENGE LEAGUE

គិតត្រឹមពេលនេះ រដ្ឋបាលខេត្តដែលនឹងរៀបចំ LED ជូនប្រជាពលរដ្ឋទស្សនា ប្រកួតវគ្គផ្តាច់ព្រាត់ពានរង្វាន់ក្លឹបអាស៊ីAFC CHALLENGE LEAGUE រវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្លឹបបាល់ទាត់ FC Arkadag របស់តួកម៉េនីស្ថាន រួមមាន៖

-ខេត្តស្វាយរៀងដែលទឹកដីក្លឹបព្រះខ័នរាជស្វាយរៀង (មានបីទីតាំង ទំនប់តាណេង ច្រាំងតាបុល មុខសណ្ឋាគារវ៉ៃគោ និងរង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១)
-ខេត្តព្រៃវែង (មុខផ្សារព្រៃវែង)
-ខេត្តកំពង់ចាម (សួនមុខសាលាខេត្ត)
-ខេត្តរតនគីរី (សួនដំរី បឹងកន្សែង)
-ខេត្តមណ្ឌលគីរី (សួនសែនមនោរម្យ ដំរីដែក)
-ខេត្តស្ទឹងត្រែង (ទីលានតេជោសន្តិភាពស្ទឹងត្រែង មុខសាលាខេត្ត)
-ខេត្តសៀមរាប (សួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម)
-ខេត្តកំពង់ធំ (សួនមាត់ស្ទឹងសែន)
-ខេត្តកែប (សួនមុខសាលាខេត្ត)
-ខេត្តប៉ៃលិន (វិមានឯករាជ្យខេត្ត)
-ខេត្តកំពង់ស្ពឺ (សួនវិមានឯករាជ្យ)
-ខេត្តព្រះសីហនុ និង
-រាជធានីភ្នំពេញ (សួនវឌ្ឍនៈ)

ចូលរួមគាំទ្រទាំងអស់គ្នា ផ្ទាល់ក្ដី ពីចម្ងាយក្ដី ដើម្បីបាល់ទាត់ជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង