គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ ស្រ្តីម្នាក់របួសធ្ង..ន់ អ្នកបើករថយន្តរត់បាត់!
ក្រុងតាខ្មៅ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវ ១៤K ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ដោយរថយន្ត NISSAN បុកជាមួយម៉ូតូ HONDA SCOOPY បណ្តាលឲ្យអ្នកបើកម៉ូតូ (ស្រ្តី អាយុ ២៥ឆ្នាំ) រងរបួសធ្ងន់។
ក្រោយហេតុការណ៍ អ្នកបើករថយន្តបានរត់គេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ម៉ូតូ និងរថយន្តរងការខូចខាតស្រាល។ មូលហេតុបណ្តាលមកពីកត្តាធ្វេសប្រហែសរបស់អ្នកបើកបរទាំងសងខាង។ យានយន្តទាំងពីរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីដោះស្រាយតាមច្បាប់ ៕