រថយន្ត តាក់ស៊ីមួយគ្រឿង រអិលធ្លាក់ចេញពីផ្លូវក្រឡាប់ផ្ងាជើង ឡើងលើ ខណៈមេឃកំពុងភ្លៀង បណ្តាលឱ្យជនបរទេស ស្លា..ប់ម្នាក់ របួសស្រាលម្នាក់ និង៤នាក់ទៀតជាជនជាតិខ្មែរ

ខេត្តសៀមរាប ៖ រថយន្ត តាក់ស៊ី ម៉ាកHYUNDAI COUNTY រអិលធ្លាក់ចេញពីផ្លូវក្រឡាប់ផ្ងាជើង ឡើងលើ ខណៈមេឃកំពុងភ្លៀង បណ្តាលឱ្យជនបរទេស ស្លាប់ម្នាក់ របួសស្រាលម្នាក់ និង៤នាក់ទៀតជាជនជាតិខ្មែរ ចេញពីរថយន្តតាក់ស៊ីនោះ រួចឡើងជិះរថយន្តផ្សេងទៀតបាត់ ចំណែកម្ចាស់រថយន្តតាក់ស៊ីត្រូវបានកម្លាំងការិយាល័យនគរបាល ជំនាញបញ្ជូនទៅតុលាការ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ០៦ ត្រង់ចន្លោះគីឡូម៉ែត្រ 353- 354 ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

នៅវេលាម៉ោង ១១ និង ១៥ នាទី ថ្ងៃទី៤ ខែ ឧសភាឆ្នាំ២០២៥នេះ យោងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅលោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ធ្វើការឃាត់ ខ្លួនអ្នកបើកបរ ម្នាក់ ឈ្មោះ ម៉ៅ រតនា ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៤ :១៥នាទី រសៀល ថ្ងៃ ៣ ខែឧសភា ឆ្នាំ២០២៥ បើកបរ រថយន្ត០១ គ្រឿងម៉ាក HYUNDAI COUNTY ពណ៌ សូកូឡា-ពងមាន់ ពាក់ស្លាកលេខ ភ្ភ្នំពេញ 3G-1353 ដឹកអ្នកដំណើរ រួមចំនួន ៦នាក់ ក្នុងនោះជនជាតិបរទេស ប្រុស ស្រី ២ នាក់ និង ជនជាតិខ្មែរ ៤ នាក់ បើកបរពីលិចទៅកើត រអិលធ្លាក់ផ្លូវនៅ ម្ខាងផ្នែកខាង ត្បូង ខណៈមេឃកំពុងភ្លៀងធ្លាក់.បណ្តាលឱ្យជនបរទេស ស្លាប់ម្នាក់ របួសស្រាល ម្នាក់ និង ៤ នាក់ទៀតជាជនជាតិខ្មែរ ចុះចេញ ទៅឡើងរថយន្តផ្សេងទៀត ។ចំណែក ម្ចាស់រថយន្តត្រូវបានកម្លាំងការិយាល័យនគរបាលជំនាញបញ្ជូនទៅតុលាការ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ច្បាប់ ។
អ្នករួមដំណើរទាំង០៦នាក់ រួមមាន ១-ឈ្មោះPavel Haase ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ Czech Republic(ទេសចរណ៍) ស្លាប់នៅនិងកន្លែងកើតហេតុ ។ ២.ឈ្មោះ Valerie Dvorakova ភេស្រី អាយុ ៣៥ ឆ្នាំជនជាតិCzechRepublic (ទេសចរណ៍) របួសស្រាល ។
លោកបានបន្ថែមទៀតថា ចំណែក៤នាក់ទៀត ជាជនជាតិខ្មែរ(មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុពួកគាត់ចាកចេញពីកន្លែងកើតហេតុអស់ហើយ។ ក្នុងនោះ ខូចខាតរថយន្ត១គ្រឿង ធ្ងន់ ។
មូលហេតុរថយន្តបើកបរ ក្នុងល្បឿនលឿន ខណៈមេឃភ្លៀងខ្លាំង ទើបរអិលធ្លាក់ផ្លូវ ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះមកធ្វើការ វាស់វែងនិងត្រួតពិនិត្យកន្លែងកើតហេតុ រួចស្ទួច រថយន្ត បង្កដោយខ្លួនឯង និង នាំខ្លួនអ្នកបើកបរមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ។
សព ជនរងគ្រោះ ជាជនបរទេស ត្រូវបានកម្លាំងនគរបាលជំនាញ យកមកតម្កល់នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ដើម្បីរង់ចាំក្រុមគ្រួសារ ឬ ស្ថានទូត មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះ អ្នកបើកបររថយន្ត ត្រូវបានកម្លាំងការិយាល័យនគរបាលជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង