លោក ប៉ាន សេរី ចៅសង្កាត់អូរឬស្សី ដឹកនាំ ក្រុមការងារ និង នាំយកគ្រឿងចក្រ ទៅ កាយ កៀរ កិនពង្រាប ចាក់ក្រាលថ្មមិច ផ្លូវលំមួយខ្សែ ពីភូមិព្រៃគប់ ទៅ ភូមិទំនប់ក៥

បន្ទាយមានជ័យ៖ លោក ប៉ាន សេរី ចៅសង្កាត់អូរឬស្សី ដឹកនាំ ក្រុមការងារ និង នាំយកគ្រឿងចក្រ ទៅ កាយ កៀរ កិនពង្រាប ចាក់ក្រាលថ្មមិច ផ្លូវលំមួយខ្សែ ពីភូមិព្រៃគប់ ទៅ ភូមិទំនប់ក៥ ដែលមាន ប្រវែង ១៦០០ម៉ែត្រ ។ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ម៉េត ម៉េន មេភូមិ ព្រៃគប់ បានឲ្យដឹងថា ផ្លូវដែលកំពុង ចាក់ថ្មមិច ចេញពីភូមិព្រៃគប់ សង្កាត់អូរឬស្សី ទៅ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត មានប្រវែង ១៦០០ម៉ែត្រ ដោយចំណាយថវិការទិញថ្មមិច អស់ ២៧០០$ សរុប ស្មើនិង ១៤ ឡាន។ លោកមេភូមិបន្ថែមថា ការចំណាយលើថ្មមិច ដើម្បី ស្ថាបនាផ្លូវមួយខ្សែនេះ គឺ មានការចូលរួម ពីអាជ្ញាធរភូមិ អាជីវករ ប្រជាពលរដ្ឋភូមិព្រៃគប់ និង លោក ប៉ាន សេរី ចៅសង្កាត់អូរឬស្សី ចំនួន ៣ឡាន និង ឧបត្ថម្ភការចំណាយលើ គ្រឿងចក្រ ដែល កាយ កៀ កិនពង្រាប ៕

អត្ថបទដែលជាប់ទាក់ទង