បង្ក្រាប និងឃា..ត់ខ្លួនមុខសញ្ញាជួញដូរគ្រឿង..ញៀន ម្នាក់ ដកហូតគ្រឿង..ញៀនបាន ១១កញ្ចប់……

សំរោងទង ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក បានចុះល្បាតនៅក្នុងភូមិសាស្រ្ត ធ្វើការឃាត់ខ្លួនមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១នាក់ នៅចំណុចភូមិម្កាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ឈ្មោះ ពុធ លន់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ម្កាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដកហូតវត្ថុតាងមាន : ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១១កញ្ចប់តូច និងទូរស័ព្ទដៃ ១គ្រឿង ។ ករណីនេះជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង