បុរសម្នាក់ ផឹកស្រាជាប្រចាំ ពុំសូវនឹកនាហូបបាយទឹកនោះទេ ចុងក្រោយបានទិញស្រាកន្លះលីត្រយកទៅផឹកម្នាក់ឯង ជំនួសបាយ រួចក៏ចូលដេកធម្មតាដូចសព្វមួយដង លុះព្រឹកឡើងប្រទះឃើញស្លាប់បាត់ទៅហើយ
ភ្នំពេញ ៖ កាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលលេខ១ ស្ថិតនៅតាមផ្លូវលំ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសនេះ ឈ្មោះ តង ទីម អាយុ៤០ឆ្នាំ មុខរបរជួយលក់ត្រីឲ្យអ្នកជិតខាង និងស្នាក់នៅបន្ទប់ជួលជាមួយបងស្រី មានស្រុកកំណើតនៅភូមិទឹកថ្លា ឃុំព្រៃរំដួល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពពីសាច់ញាតិរបស់បុរសរងគ្រោះរូបនេះបាននិយាយថា បុរសរងគ្រោះនេះ តែងតែផឹកស្រាស្រវឹងជាប្រចាំរាល់ថ្ងៃទៅហើយ និងពុំសូវហូបបាយទេ ដោយឡែកកាលពីវេលាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ គាត់បានផឹកស្រាម្នាក់ឯងអស់កន្លះលីត្រ ហើយអត់ហូបបាយ រួចក៏ចូលដេកក្នុងបន្ទប់ជាមួយក្មួយ២នាក់ទៀត ។ ខណៈនោះក៏ដេកលង់លក់ទាំងអស់គ្នា ដោយពុំដឹងថាគាត់មានអាការៈមិនស្រួលខ្លួនហើយស្លា.ប់តាំងពីពេលណានោះទេ លុះព្រឹកឡើងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្មួយៗក្រោកពីដំណេករៀបចំខ្លួនទៅធ្វើការដាស់ពូឲ្យក្រោកទើបដឹងថាស្លា.ប់បាត់ទៅហើយ។
សមត្ថកិច្ចនគរបាលចុះទៅពិនិត្យកោសល្យវិច័យតាមច្បាប់ រួចនាំយកសពទៅតម្កល់ធ្វើបុណ្យធ្វើបុណ្យនៅឈាបនដ្ឋានវត្តកំបូល ៕