ករណីឃា..តក..ម្ម! សង្ស័យថា ជាករណីរំលោ..ភស..ម្លាប់ ដ៏សាហាវឃោរឃៅ
កំពង់ស្ពឺ ៖ ករណីឃាតកម្ម ដែលសង្ស័យថា ជាករណីរំលោភសម្លាប់ ដ៏សាហាវឃោរឃៅ ។
ជនរងគ្រោះ ឈ្មោះ ម៉េត សេត អាយុ 42 ឆ្នាំ ជាស្រ្តីមេមាយ មានកូន 3នាក់ ដែលកើតឡើងនៅថ្ងៃទី27 ខែមេសា ឆ្នាំ2025 ស្ថិតនៅបឹងស្រែកក់ ភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានបញ្ជាក់ថា នៅរហូតមកដល់ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2025 នេះ នៅមិនទាន់រកឃាតករឃើញនៅឡើយទេ ។ ក្រុមគ្រួសារនៃជនរងគ្រោះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំជួយរកយុត្តិធម៍ដល់ជនរងគ្រោះផង សូមជួយរកយុត្តិធម៌អោយជនរងគ្រោះផង រឿងក្ដីធំទាំងមូល តែហាក់ដូចជាស្ងាត់ឈឹង បើចាប់ឃាតករមិនបានផង រាល់ថ្ងៃនេះប្រជាពលរដ្ធរស់នៅទាំងភ័យខ្លាច ៕