ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីនីតិវិធីនៃការគ្រប់គ្រងអង្គភាពជាមួយថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង
នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំស្តីពីនីតិវិធីនៃការគ្រប់គ្រងអង្គភាពជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានណែនាំដល់មន្ទីរឱ្យបន្តយកចិត្តទុកដាក់លើការងារមួយចំនួនដូចជា៖ ទី១)ការគ្រប់គ្រង និងការដឹកនាំអង្គភាព ទី២)ការប្រគល់ភារកិច្ចជូនអនុប្រធានមន្ទីរក្តាប់រួម ទី៣)ការងារពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ទី៤)ការគ្រប់គ្រងនិងការថែទាំប្រព័ន្ធធារាសាស្រ្ត ទី៥)ការធានាឱ្យបាននិរន្តរភាពការងារ និងប្រសិទ្ធភាពការងារនៅមន្ទីរ និង ទី៦)កិច្ចសហការការងារល្អជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដី៕