យុវជនម្នាក់ បានបាក់ក ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ រីឯអ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ដោយសារ

យុវជនម្នាក់ បានបាក់ក ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ រីឯអ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ដោយសារបើកម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ដល់ផ្លូវកោង បត់មិនទាន់ ក៏រេចង្កូតបុកគល់ស្វាយ

កំពង់ស្ពឺៈ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិ សហគមន៍ ខាងលិចឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-0162 បើកបរដោយឈ្មោះ យ៉េង សុខនាង ភេទប្រុស អាយុ ២២ ឆ្នាំ និងអ្នករួមដំណើរ មួយនាក់ ឈ្មោះ ជ័យ ចាន់ថន ភេទប្រុស អាយុ ២៧ ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិចំរុះ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើត ឆ្ពោះមក ទិសខាងលិច ពេលបើកបរ មកដល់ចំណុចផ្លូវកោង បត់មិនទាន់ ក៍ជ្រុលចង្កូតម៉ូតូ ទៅបុកដើមស្វាយ។
ករណីនេះ បណ្ដាលឲ្យឈ្មោះ យ៉េង សុខនាង ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ ជ័យ ចាន់ថន រងរបួសធ្ងន់ និងខូចខាតម៉ូតូ ធ្ងន់ធ្ងរ។
ចំពោះសាកសព បានប្រគល់ជូនទៅសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯជន រងគ្រោះ រងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិបងប្អូន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែក ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូមួយគ្រឿង ខាងលើ ផ្នែកជំនាញចរាចរណ៍បានប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារ យកទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង