ឯកឧត្តម ឌិត ទីណា ណែនាំឱ្យមន្ត្រីកសិកម្មឃុំបង្កេីនការចិត្តទុកដាក់ជាមួយកសិករដេីម្បីរក្សាលំនឹងសន្តិសុខស្បៀង
ភ្នំពេញ៖ បន្ទាប់ពីខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានបន្តជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលេីកឡេីងពីទស្សនាទាន “មានហូប មានបាន មានប្រេី និងមានរហូត” ដោយសង្កត់ធ្ងន់លេីសារ:សំខាន់នៃវិស័យកសិកម្មកម្ពុជាដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងគ្រប់កាល:ទេស: ដូចជាវិបត្តិជំងឺកូវីដ-១៩ គ្រោះរាំងស្ងួតបង្កដោយបាតុភូតអ៊ែលនីញ៉ូ និងគ្រោះទឹកជំនន់នាពេលកន្លងមក ជាពិសេសក្នុងស្ថានភាពនៃការបង្កហេតុបិទព្រំដែនដោយក្រុមជ្រុលនិយមថៃនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងការផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំយកអស់កម្លាំងកាយចិត្តអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អប្រសេីរជួយដល់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបកស្រាយពន្យល់អំពីយុទ្ធសាស្ត្រ និងសិល្ប:នៃការដោះស្រាយបញ្ហាកសិផលធ្លាក់ថ្លៃ តាមរយ:យន្តការរក្សាលំនឹងថ្លៃ ការលេីកទឹកចិត្តឱ្យកសិករធ្វេីពិពិធកម្មមុខដំណាំ និងការចូលរួមក្នុងសហគមន៍កសិកម្មទំនេីប ដេីម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រេីនថែមទៀត៕