យន្តហោះមួយគ្រឿងទៀតហើយ របស់ Air India ហោះត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសពាក់កណ្តាលអាកាស

ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលកំពុងធ្វើដំណើរពីទីក្រុងហុងកុង ទៅកាន់ទីក្រុងដេលី ត្រូវបានបង្ខំឱ្យបត់ត្រលប់ទៅវិញភ្លាមៗ បន្ទាប់ពីហោះឡើង ដោយសារតែសង្ស័យថាមានបញ្ហាបច្ចេកទេស។
សេចក្ដីរាយការណ៍នៅថ្ងៃចន្ទ (១៦ មិថុនា) នេះបានឱ្យដឹងថា ជើងហោះហើរ AI315 ដែលដំណើរការដោយយន្តហោះប៊ូអ៊ីង 787-8 Dreamliner បានចាកចេញពីទីក្រុងហុងកុង តាមការគ្រោងទុក ប៉ុន្តែបានហោះត្រឡប់ទៅក្រុងហុងកុងវិញនៅកណ្តាលអាកាស បន្ទាប់ពីអាកាសយានិក បានសង្កេតឃើញប្រព័ន្ធដំណើរការខុសប្រក្រតី នេះបើយោងតាមប្រភពដែលដឹងពីឧប្បត្តិហេតុនោះ។
យន្តហោះមួយគ្រឿងនោះបានចុះចតដោយសុវត្ថិភាពក្នុងទីក្រុងហុងកុង ហើយអ្នកដំណើរទាំងអស់ត្រូវរាយការណ៍ថាមានសុវត្ថិភាព។ បច្ចុប្បន្នក្រុមបច្ចេកទេសកំពុងត្រួតពិនិត្យយន្តហោះដើម្បីកំណត់ពីមូលហេតុនៃបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង