ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួច ម៉ូតូ និងសន្និធិអាវុធសម្រាប់ប្រហារផ្សេងទៀត

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិវៀតណាម ក្នុងករណីលួច ម៉ូតូ និងសន្និធិអាវុធសម្រាប់ប្រហារផ្សេងទៀត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះដាំងឌិនវ៉ាង ភេទប្រុសជនជាតិវៀណាម អាយុ៣០ឆ្នាំ មានទីលំនៅឃុំទុងឡុកស្រុកកានឡុកខេត្តហាយទិញប្រទេសវៀតណាមនិង ឈ្មោះទឿង មិញលឿង អាយុ២៣ឆ្នាំជនជាតិវៀតណាមមានទីលំនៅឃុំហាយហ្វាស្រុកហាយហ្វា ខេត្តងើយអានប្រទេសវៀតណាមនិងបានដកហូត រួមនិងវត្ថុតាង ជាក់ស្តែងមួយចំនួន ។

កាលពីនៅថ្ងែទី១៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាល បានទទួលបណ្ដឹងពីជនរងគ្រោះ ថាមានករណីចោរលួចម៉ូតូរបស់ខ្លួន នៅចំណុច ក្រុងបាវិត ខេត្តស្វាយរៀងភ្លាម ដោយមានការដឹកនាំពីលោកអធិការ កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០២នាក់ជនជាតិវៀតណាម រួមនិងវត្ថុតាង ជាក់ស្តែងមួយចំនួន ។
កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង រួមនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង