ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ ទិសព្រះវិហារ

ខេត្តព្រះវិហារ,នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ,
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ ទិសព្រះវិហារ
ពិធីប្រគល់ថវិកា ស្បៀង និងសម្ភារៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអំណោយរបស់យុវជនគណបក្សគ្រប់ថ្នាក់ និងពីសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល នាពេលកន្លងមកនេះ ជូនដល់កម្លាំងជួរមុខចំនួន៩អង្គភាព រួមមាន: បញ្ជាការដ្ឋានសមរភូមិមុខ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានកងទ័ពជើងគោក កងពលធំលេខ៣ កងពលតូចលេខ៧ កងពលតូចលេខ៨ កងពលតូចលេខ៩ នគរបាលការពារព្រំដែន និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សរុបទាំងថវិកា ស្បៀង និងសម្ភារៈ គិតជាទឹកប្រាក់សរុបប្រមាណជាង ៣៦ម៉ឺនដុល្លារអាម៉េរិក ។
ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន ឯកឧត្តមអភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ ជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល យុវជនគណបក្សថ្នាក់គ្រប់ថ្នាក់ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីសប្បុរសជនជាច្រើនរូបទៀត។
អត្ថបទដែលជាប់ទាក់ទង