ចាប់បញ្ជូនខ្លួនជនសង្ស័យ ជាក្មេងទំនើងមួយក្រុម ព្រមទាំងវត្ថុតាង ដែលពាក់ពន្ធ័និងករណីហិង្សា
នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ចាប់បញ្ជូនខ្លួនជនសង្ស័យជាក្មេងទំនើងមួយក្រុម ព្រមទាំងវត្ថុតាង ដែលពាក់ពន្ធ័និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលកើតឡើងកាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី នៅក្នុងបរិវេណវិមាន២ធ្នូ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ជូនទៅការិយាលយ័ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់បន្តនីតិវិធីតាមផ្លូវច្បាប់ ៕