ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាស និងប្រកាសអន្តរក្រសួង “លក្ខខណ្ឌ និងនីតិវិធី នៃការបញ្ជូនចេញ ការបណ្ដេញចេញ និងការកំណត់ថិរវេលាហាមឃាត់ការចូលចំពោះជនបរទេសមកក្នុងប្រទេកម្ពុជា” “បែបបទ និងនីតិវិធី នៃការអនុវត្តឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ប្ដូរទិដ្ឋាការ និងបន្តរយៈពេលស្នាក់នៅបណ្ដោះអាសន្ន”

ភ្នំពេញ៖ នាថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាស និងប្រកាសអន្តរក្រសួង “លក្ខខណ្ឌ និងនីតិវិធី នៃការបញ្ជូនចេញ ការបណ្ដេញចេញ និងការកំណត់ថិរវេលាហាមឃាត់ការចូលចំពោះជនបរទេសមកក្នុងព្រះរាជាណាចក្រកម្ពុជា” “បែបបទ និងនីតិវិធី នៃការអនុវត្តឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ប្ដូរទិដ្ឋាការ និងបន្តរយៈពេលស្នាក់នៅបណ្ដោះអាសន្ន”។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋានទាំង៨ លោកអនុប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិបេីកកិច្ចប្រជុំ និងអនុញ្ញាតជូនឯកឧត្តម ណុប វី ធ្វេីសេចក្ដីរាយការណ៍អំពីដំណើរការនៃការរៀបចំក្រងសេចក្ដីព្រាងប្រកាសអន្តរក្រសួង ជូនអង្គប្រជុំជ្រាបដើម្បីអនុញ្ញាតជូនពិនិត្យ ផ្ដល់យោបល់។
ជាបន្ត ក៏មានការចូលរួមមតិយោបល់ឯកឧត្តមអគ្គនាយករង និងសមាជិកនៃអង្គប្រជុំពាក់ព័ន្ធនឹងខ្លឹមសារលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងនេះផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិបូកសរុប ដោយបានកែសម្រួលខ្លឹមសារមួយចំនួន និងស្នេីដល់អគ្គនាយករង ប្រធាននាយកដ្ឋានច្រកទ្វាទាំង២ និងនាយកដ្ឋានពាក់ព័ន្ធ ពិនិត្យកែសម្រួល និងចូលរួមអនុវត្តច្បាប់នេះឱ្យបានសមស្រប ៕

អត្ថបទដែលជាប់ទាក់ទង