គ្រាន់តែរឿងបុរសម្នាក់ ឆ្កែអ្នកភូមិដេញខាំ ដោយមានចិត្ត ខឹងក៏បាន យកដុំថ្មគប់ឆ្កែវិញ បង្កជាហិង្សា
ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីង កាល ពី យប់ថ្ងៃ ទី ០៦ ខែ មិថុនា ឆ្នាំ ២០២៥ ស្ថិតតាម បណ្ដោយ ផ្លូវបេតុង ភូមិ ទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសម្នាក់ដោយសារខឹងឆ្កែ អ្នកភូមិដេញខាំ ក៏បាន យកដុំថ្មគប់ឆ្កែវិញ ភ្លាមៗ នោះ ក៏មានអ្នក ភូមិ បាន ចេញ មកសួរនាំតែបែរជាមានការឈ្លោះ ប្រកែកគ្នា រួចបុរសខាង លេីបានតេ ហៅ បក្សពួកមក គ្រាន់តែ បក្សពួកមកដល់ ភ្លាម មិនបានសួរនាំ អ្វីច្រេីននោះទេក៏បាន ដកកាំភ្លើង វាយ អ្នកភូមិម្នាក់ បណ្ដាលឲ្យ បែកក្បាល រួចបាញ់ឡេីង ទៅ លេី ចំនួនមួយគ្រាប់។
មុនកើតហេតុ បុរសម្នាក់ជិះម៉ូតូតាមផ្លូវ ត្រូវឆ្កែ អ្នកភូមិដេញខាំ ដោយមានចិត្តខឹង ក៏បានយកដុំថ្ម គប់ឆ្កែវិញ ភ្លាមៗនោះ អ្នក ភូមិបាន ចេញមកសួរនាំ តែបែរជាមាន ការឈ្លោះប្រកែក គ្នា រួចបុរសខាង លេី បានតេហៅ បក្សពួក មក គ្រាន់តែ បក្សពួកមក ដល់ភ្លាម មិនបាន សួរនាំ អ្វីច្រេីននោះ ទេក៏បាន ដកកាំភ្លើង វាយ អ្នកភូមិម្នាក់ បណ្ដាលឲ្យ បែក ក្បាល រួចបាញ់ឡេីងទៅលេី ចំនួនមួយគ្រាប់ ហេីយជិះរត់ គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ធ្វេីការឃាត់បានបុរសដែលយកដុំថ្មគប់ឆ្កែនោះ យកទៅ ធ្វេី ការសួរនាំ ដេីម្បីស្វែងរក បុរសជាខ្មាន់កាំភ្លើងយកមក ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕