អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅជួយស្រ្តីម្នាក់ នៅក្រុងកោះរ៉ុង បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត ក្រោយឈឺពោះសម្រាលកូន
ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលឈឺពោះសម្រាលកូន ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។
អ្នកឧកញ៉ាបានឲ្យដឹងថាប្រជាពលរដ្ឋរូបនេះឈ្មោះលី សុផា អាយុ ៣៤ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕