កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួន១៣នាក់

ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធនហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជ អាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន១៣នាក់ (ស្រី០៣នាក់) រួមនឹងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណីជួញដូរ រក្សាទុកនិងប្រើ ប្រាស់ដោយខុសច្បាប់សារធាតុញៀន ទៅសាលាដំបូងខេត្តព្រះសីហនុ ដែលចុះបង្ក្រាបនៅចំណុចបន្ទប់ជួល ចំនួន២ទីតាំង ស្ថិតក្នុងភូមិ៣សង្កាត់លេខ ៤និង ភូមិ ០២ សង្កាត់លេខ២ ក្នុងក្រុងព្រះសីហនុ ក្នុងនោះមានជនសង្ស័យ ចំនួន០១នាក់ជនជាតិវៀតណាមបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានបញ្ហាសុខភាពលើសសម្ពាធឈាម។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានចាប់ដកហូតវត្ថុតាងបទល្មើសរួមរួមមាន÷ ម្សៅសថ្លា ចំនួន០៣កញ្ចប់ ទម្ងន់១.១៣ក្រាម, ម្សៅពណ៌ស ០២កញ្ចប់ ទម្ងន់៨.០១ក្រាម, កញ្ចប់រូបសេះពណ៌ទឹក មាស ចំនួន០៣កញ្ចប់ ទម្ងន់២៨.៥៤ក្រាម ម្សៅពណ៌ផ្កាឈូក ០២កញ្ចប់ ទម្ងន់១.៦ក្រាម, ថ្នាំគ្រាប់ពណ៌ ក្រហម ២៥គ្រាប់ ទម្ងន់៣.០៧ក្រាម, កញ្ចប់ពណ៌ខៀវ ០២កញ្ចប់ ទម្ងន់៩.០៤ក្រាម, កញ្ចប់ពណ៌ផ្ទៃមេឃ ០១កញ្ចប់ ទម្ងន់៤.២៤ក្រាម, កញ្ចប់ពណ៌ក្រហម ០១កញ្ចប់ ទម្ងន់៨.៤១ក្រាម, កញ្ចប់ពណ៌ឈាមជ្រូក ០១កញ្ចប់ ទម្ងន់២.៩៧ក្រាម, ជញ្ជីង០១ ទូរសព្ទដៃ ១៦គ្រឿង បារីអេឡិចត្រូនិច ១៦ ដើម ក្បាល១៦, ម៉ូតូ ០៣គ្រឿង ភ្លើងវិល ០២ ជ្រុញ០១ ម្សៅពណ៌ស ០២ កញ្ចក់ ទម្ងន់៣,៩១ក្រាម ដែកកេះ ០២។
ជនសង្ស័យប្រុសស្រីទាំង១៣នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង