ជនជាតិប៉ាគីស្ថាន២នាក់ ជាអ្នកជំពាក់លុយ ភ័យបេីករថយន្តបុករថយន្តជាច្រើនគ្រឿង នៅពោធិ៍សែនជ័យ ឃាត់បាន
ភ្នំពេញ ៖ ជំពាក់លុយតាក់ស៊ីជិត១ឆ្នាំមិនព្រមសង ជនរងគ្រោះឃើញ បើករថយន្តតាមធ្វើអោយជនជាតិប៉ាគីស្ថាន២នាក់ ជាអ្នកជំពាក់លុយ ភ័យបេីករថយន្តបុករថយន្តជាច្រើនគ្រឿង នៅពោធិ៍សែនជ័យ ឃាត់បាន នៅខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនជាតិប៉ាគីស្ថានចំនួន២នាក់ជិះរថយន្ដតាក់ស៊ីជំពាក់៤៥០ដុល្លារជិត១ឆ្នាំមិនព្រមសង ត្រូវបានជនរងគ្រោះម្ចាស់លុយឃើញ បានជិះតាមពីផ្លូវ៤១ម្តុំថ្នល់ទទឹងខេត្តកំពង់ស្ពឺ ធ្វើអោយជនជាតិប៉ាគីស្ថាននេះ បើករថយន្តរត់បានបុករថយន្តជាច្រើនគ្រឿងនៅម្តុំមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ហេីយត្រូវបានឃាត់បាននៅខណ្ឌសែនសុខ បង្កអោយមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៥នៅ ចំណុចផ្សារជីមម៉ុងសែនសុខ ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕