ឈ្លោះគ្នាជាមួយអ្នកជិតខាង បាញ់មួយគ្រាប់ ត្រូវជើងប្រពន្ឋគាត់រួចដឹកយកទៅពេទ្យ
ភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កការភ្ងាក់ផ្អើលកាលពី យប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥នៅហាងទូរសព្ទ័យីហោឋានសួគ៍តាមបណ្ដាយផ្លូវ១៤៨កែងផ្លូវ១៥ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បានឈ្លោះជាមួយនិងអ្នកជិតខាង ខឹងចិត្តបានឡើងទៅយកកាំភ្លើងនៅលើផ្ទះចុះមកក្រោម រួចបាញ់មួយគ្រាប់នៅមុខហាងភ្លាត់គ្រាប់ត្រូវចំជើងប្រពន្ឋ រួចរើសយកសំបកគ្រាប់និងដឹកប្រពន្ឋទៅពេទ្យបាត់ទៅ ៕