សមត្ថកិច្ចឃាត់ខ្លួនបុរសបែកថ្នាំ ព្យាយាមដុតម្ដងហើយ ប៉ុន្តែប្រជាពលរដ្ឋ និងកងកម្លាំងជួយពន្លត់ទាន់ ដុតលើកទី ២ ខណ:ម្ដាយមិនបាននៅផ្ទះ

ករណីអគ្គីភ័យឆេះផ្ទះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ៤ គ្រឿង ដើម្បីពន្លត់ឲ្យទាន់សភាពការណ៍។ សូមបញ្ជាក់ជូនថា ការឆេះផ្ទះនេះមិនបានរាលដាលដល់ផ្ទះអ្នកដទៃទេ ហើយសមត្ថកិច្ចបានគ្រប់គ្រងបាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសបែកថ្នាំនោះ។

មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើមហេតុបណ្ដាលមកពីកូនប្រុសម្នាក់បែកថ្នាំបានធ្វើការដុតផ្ទះម្ដាយខ្លួនឯង។ សូមបញ្ជាក់ថាកាលពីប៉ុន្មានអាទិត្យមុន បានព្យាយាមដុតម្ដងហើយ ប៉ុន្តែប្រជាពលរដ្ឋ និងកងកម្លាំងជួយពន្លត់ទាន់។ នេះជាការដុតលើកទី ២ ខណ:ម្ដាយមិនបាននៅផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង