ស្រាវជ្រាវដល់កន្លែងកើតហេតុនិងបានកំណត់មុខសញ្ញា រួចចាត់កម្លាំងពួនស្ទាក់ចាប់ឃាត់ខ្លួនក្មេងទំនេីងទាំង២ក្រុម បានចំនួន០៥នាក់ ដែលបានធ្វេីសកម្មភាពដេញកាប់ចាក់គប់គ្នា នៅត្រង់ចំនុចគោដុត ស្ថិតក្នុងភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទ
នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៥ម៉ោង១៩និង០៥នាទីយប់ បន្ទាប់ពីទទួលបានពត៌មានរាយការណ៍តាមលេខទូរសព្ទ័ដែលសមត្ថកិច្ចបិតផ្សព្វផ្សាយភូមិ-ឃុំមានសុវត្ថិភាព របស់ពលរដ្ឋល្អភ្លាម លោកវរសេនីយ៍ទោជយ័ វាសនាអធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញសហការណ៌ជាមួយលោកនាយប៉ុស្តិ៍អូរស្វាយ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុនិងបានកំណត់មុខសញ្ញ រួចចាត់កម្លាំងពួនស្ទាក់ចាប់ឃាត់ខ្លួនក្មេងទំនេីងទាំង២ក្រុមបានចំនួន០៥នាក់ដែលបានធ្វេីសកម្មភាពដេញកាប់ចាក់គប់គ្នានៅត្រង់ចំនុចគោដុត ស្ថិតក្នុងភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទ ដោយប្រមូលនិងចាប់យកវត្ថុតាងរួមមាន៖
១/ដាវចំនួន១ដកហូតពីក្រុមក្មេងទំនេីងខាងស្រុកអន្លង់វែង។
២/កាំបិតផ្គាក់ចំនួន១ដកហូតពីក្រុមក្មេងទំនេីងខាងស្រុកត្រពាំងប្រាសាទ និងបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទដេីម្បីធ្វេីការសាកសួរដែលមានឈ្មោះដូចខាងក្រោម:
១/ឈ្មោះអូន ដាវីតភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្ស រស់នៅភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង។
២/ឈ្មោះជន រតនា ភេទប្រុសអាយុ១៦ឆ្នាំភេទប្រុស មុខរបរសិស្ស រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង។
៣/ឈ្មោះឡេង លីវ៉ាងភេទប្រុសអាយុ១៧ឆ្នាំមុខរបរសិស្ស រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង (ជាអ្នកកាន់ដាវ)។
៤/ឈ្មោះជឿន ប៊ុណ្ណារិទ្ធភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្ស រស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។
៥/ឈ្មោះហុក លឹមហៀងភេទប្រុសអាយុ១៥ឆ្នាំមុខរបរសិស្ស រស់នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុតត្រពាំងប្រាសាទ(ជាអ្នកកាន់កាំបិតផ្គាក់)។
មូលហេតុ៖ ធ្លាប់មានជម្លោះជាគូរសត្រូវជាមួយគ្នាកាលពីក្នុងអំឡុងឆ្នាំ២០២៤ដោយមិនទាន់បានជម្រះរឿងចាស់អស់ អាស្រស់ ក៏មកដល់។
ក្មេងទំនេីងទាំង៥នាក់ខាងលើ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទដេីម្បីកសាងសំណុំរឿងតាមនិតិវិធី ៕