តារាចម្រៀងស្រី ពេជ្រ សូលីកា បង្ហាញការតស៊ូខ្លាំងក្នុងជីវិត ខំធ្វើការរកស៊ីចិញ្ចឹមកូនប្រុសបណ្ដូលចិត្ត និង ប្អូនស្រីជាទីស្រឡាញ់តែម្នាក់ឯង
ប៉ុន្មានឆ្នាំក្រោយនេះ ចំពោះការងារសិល្បៈ មហាជនបានឃើញហើយថា តារាចម្រៀងស្រី ពេជ្រ សូលីកា កំពុងក្ដោបបានប្រជាប្រិយភាពកាន់តែខ្លាំង តាមរយៈស្នាដៃបទចម្រៀងថ្មីៗរបស់នាង និង ទីផ្សារសិល្បៈក៏កាន់តែមានសន្ទុះ ដែលទទួលបានការអញ្ជើញចូលរួមកម្មវិធីតន្រ្តីតូចធំហូរហែ។
អ្នកម៉ាក់រូបស្រស់ ពេជ្រ សូលីកា ក្រោយពីស្ពាយឈ្មោះជាអ្នកមេម៉ាយដ៏រឹងមាំជាច្រើនឆ្នាំ ឃើញថា នាងបង្ហាញការតស៊ូខ្លាំងក្នុងជីវិត ខំធ្វើការរកស៊ីចិញ្ចឹមកូនប្រុសបណ្ដូលចិត្ត និង ប្អូនស្រីជាទីស្រឡាញ់តែម្នាក់ឯង។
ក្រៅពីជីវិតសិល្បៈ ពេជ្រ សូលីកា ក៏ត្រូវបានមហាជនចាប់អារម្មណ៍ពីជីវិតឯកជនរបស់នាងខ្លាំងដែរ ដោយបច្ចុប្បន្នដ្បិតតែនាងមិនសូវសមប្រកបលើរឿងស្នេហា ប៉ុន្តែតារាស្រីរូបនេះក៏មិនសូវខ្វល់ខ្វាយរឿងនេះឡើយ បែរជាផ្ដោតតែធ្វើការងារ និង ចំណាយពេលមើលថែកូនប្រុស និង ប្អូនស្រី ប្រើជីវិតយ៉ាងរីករាយ។
ជាក់ស្ដែង ថ្មីៗនេះ អ្វីរឹតតែធ្វើឱ្យមហាជនសរសើរពីភាពរឹងមាំរបស់តារាចម្រៀងស្រីរូបនេះ ខណៈបានឃើញនាងបង្ហាញពីជីវិតឯកជន ក្រៅពីតែងខ្លួនស្អាតៗឡើងច្រៀង នាងក៏ឆ្លៀតធ្វើជាស្រ្តីមេផ្ទះ ធ្វើម្ហូបសម្រាប់គ្រួសារតូចរបស់នាងដោយផ្ទាល់ដៃទៀតផង។
ក្នុងនោះ ពេជ្រ សូលីកា ក៏បានភ្ជាប់ជាមួយសាររៀបរាប់ថា «ឃើញតែងខ្លួនឡើងឆាកច្រៀងរាំរាល់ថ្ងៃក៏ពិតមែន តែរឿងចង្ក្រាននេះមួយ មិនដែលដើរហួសទេ យើងធ្វើខ្លះ យើងប្រាប់ខ្លះ ទើបបានល្អទាំងអស់គ្នា មិនដែលខ្លាចថាប្រឡាក់ខ្លួន ឬ ស្អុយខ្លួនទេ នេះហើយសារជាតិមនុស្សស្រី។ បញ្ជាក់៖ ទាល់តែអ្នកចូលចិត្តដែរ ទើបធ្វើបាន»៕