សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញតម្លៃសំបុត្រទស្សនាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ រវាងជម្រើសជាតិកម្ពុជា និងជម្រើសជាតិតាហ្ស៊ីគីស្ថាន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចេញតម្លៃសំបុត្រទស្សនាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាងជម្រើសជាតិកម្ពុជា និងជម្រើសជាតិតាហ្ស៊ីគីស្ថាន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ។
សំបុត្រត្រូវលក់៖
-តាមអនឡាញចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះតទៅ
-ផ្ទាល់នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)ចាប់ពីថ្ងៃទី៣០ ខែឧសភារហូតដល់ថ្ងៃប្រកួត
តម្លៃសំបុត្រ៖
-មុនថ្ងៃប្រកួត ប្រភេទA ២០ ០០០រៀល ប្រភេទB ១០ ០០០រៀល
-នៅថ្ងៃប្រកួត ប្រភេទA ៣០ ០០០រៀល ប្រភេទB ១៥ ០០០រៀល