ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើសារថ្លែងអំណរគុណជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរដែនដីមានសមត្ថកិច្ច គណៈកម្មការ អនុគណៈកម្មការទាំង៦ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធគ្រប់ប្រភេទ សិក្ខាកាម និងនិស្សិតនគរបាលជាតិ ក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរដែនដីមានសមត្ថកិច្ច គណៈកម្មការ អនុគណៈកម្មការទាំង ៦ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធគ្រប់ប្រភេទ សិក្ខាកាម និងនិស្សិតនគរបាលជាតិទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការចូលរួមចាត់តាំងអនុវត្តការរៀបចំព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើត នគរបាលជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង