ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធគ្រឿងញៀន ម្សៅ ស
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បង្រ្កាបជាក់ស្ដែងនៅករណី ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ឃាត់ខ្លួនជនសង្ស័យ០១នាក់
-ឈ្មោះ អុឹម តុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ
+វុត្ថុតាងចាប់យករួមមាន៖
១-ម៉្សៅម្ឋដពណ៍ស សង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់
២-ទូរស័ព្ទដៃចំនួន០២គ្រឿង
+ផ្អែកតាមចម្លើយជនសង្ស័យខាងលើ បានសហការជាមួយកម្លាំងជំនាញ ចុះទៅធ្វើការចង្អុលបង្ហាញបក្ខពួកនៅនៅម្ដុំប្រឡាយលូរទឹកស្អុយ បន្ទប់ជួលគ្មានលេខ ផ្លូវលេខ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ
+ឃាត់ខ្លួនជនសង្ស័យបន្ថែម០១នាក់ទៀត
-ឈ្មោះ ក្រូច សត្យា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ
+វត្ថុតាងចាប់យករួមមាន៖
១-ម៉្សៅម្ឋដពណ៍ស សង្ស័យជាគ្រឿងញៀនចំនួន ០៣កញ្ចប់
២-ទូរស័ព្ទដៃចំនួន០២គ្រឿង
+ជនសង្ស័យឈ្មោះ ក្រូច សត្យា ភេទប្រុស បានទាក់ទងកម្ម៉ុងទិញញៀនពីបក្ខពួកបានជិះយកថ្នាំញៀនមកឲ្យនៅចំណុចម្ដុំប្រឡាយលូរទឹកស្អុយ ក៏បន្តឃាត់ជនសង្ស័យឈ្មោះ លី សុខខេង ភេទស្រី អាយុ៣០ឆ្នាំ បន្ថែម០១នាក់ទៀត ៖ វត្ថុតាងចាប់យករួមមាន៖
-ម៉្សៅម្ឋដពណ៍ស សង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់
ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៣នាក់(ស្រី០១នាក់)
ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
១-ម៉្សៅម្ឋដពណ៍ស ចំនួន ០៦កញ្ចប់
២-ទូរស័ព្ទដៃ ចំនួន៤គ្រឿង
ជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាង ការិយាល័យប្រឆាំងគ្រឿងញៀន បានប្រគល់ឲ្យកម្លាំងជំនាញគ្រឿងញៀន អធិការនគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕