សាស្ត្រាចារ្យ ១៨រូប ចាប់ផ្តើមតាក់តែងវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ សាស្ត្រាចារ្យតាក់តែងវិញ្ញាសា ចំនួន១៨រូប ដែលមកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងដំណើរការការតាក់តែង វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី១) សម្រាប់ប្រឡងប្រជែងនាពេលរសៀល។
សាស្ត្រាចារ្យតាក់តែងវិញ្ញាសា ចំនួន១៨រូប ដែលមកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ កំពុងមានវត្តមាននៅក្នុងបន្ទប់តាក់តែងវិញ្ញាសា កំពុងរៀបចំ និងទទួលការណែនាំពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ពន្យល់បង្ហាញពីយន្តការការងារផ្សេងៗ ដែលបានកំណត់ក្នុងនិយាមនីតិប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ៕

អត្ថបទដែលជាប់ទាក់ទង