សម្តេចធិបតី លើកទឹកចិត្តឱ្យអភិវឌ្ឍន៍តំបន់ទេសចរណ៍ផ្សារភ្ជាប់បរិស្ថាននៅតំបន់វាលវែង ដើម្បីកាន់តែទាក់ទាញទេសចរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រ សាសន៍ណែនាំឱ្យអាជ្ញាធរខិតខំបង្កើតការអភិវឌ្ឍរមណីដ្ឋានទេសចរណ៍ ទាំងការវិនិយោគ និងការអភិវឌ្ឍ របស់សហគមន៍នៅមូលដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងខេត្តពោធិ៍សាត់ ជាពិសេសតំបន់វាល វែងកាន់តែច្រើនថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា នេះ បានគូសបញ្ជាក់ទៅកាន់អាជ្ញាធរខេត្តថា បើផ្តល់ឱ្យមានការវិនិយោគរម ណីយដ្ឋានទេសចរណ៍នៅចំណុចណាមួយ គប្បីគិតពីផលប៉ះពាល់ដល់មុខរបររបស់ប្រជាសហគមន៍ ពោលគឺត្រូវរៀបចំឱ្យមានការអភិវឌ្ឍដោយផ្សារភ្ជាប់នឹងបរិស្ថាន។
គួរបញ្ជាក់ថា វិស័យទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ជាតិ ដែលថវិការបស់ ភ្ញៀវទេសចរ មកលេងកម្សាន្តបានធ្លាក់ដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់៕