កម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាប ករណី លួច ( យកម៉ូតូ ) និងបានធ្វើការនាំខ្លួនជនសង្ស័យ ០៣ នាក់ មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ ។

ឈ្មោះ រុំ ភីរក្ស ហៅ ង៉ា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
ឈ្មោះ ភឹម ឌីណា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឈ្មោះ យិន សារ៉ាវុធ ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ភឹម ឌីណា បានឆ្លើយសារភាពថា កន្លងមកខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូ ចំនួន ០៧ គ្រឿង ។
– លើកទី ១ ខ្លួនបានធ្វើសកម្មភាពលួចជាមួយជនសង្ស័យឈ្មោះ យិន សារ៉ាវុធ ដោយលួចបានម៉ូតូស៊េរីចាស់ចំនួន ០២ គ្រឿង។
– លើកទី ២ លួចបានម៉ូតូ ម៉ាកហុងដា វេវ អាល់ហ្វា ពណ៍ខ្មៅ ០១ គ្រឿង
– លើកទី ៣ លួចបានម៉ូតូ ម៉ាក ហុងដា ឃ្លីក ពណ៍ ក្រហម ០១ គ្រឿង
+ ស្រុកឯកភ្នំ
– លើកទី ១ ខ្លួនបានធ្វើសកម្មភាពជាមួយជនសង្ស័យ ឈ្មោះ រុំ ភីរក្ស ហៅ ង៉ា ដោយលួចបានម៉ូតូ ម៉ាក ហុងដា ឃ្លីក ពណ៌ ស ០១ គ្រឿង ។
+ ស្រុកថ្មគោល
– លើកទី ១ ខ្លួនបានធ្វើសកម្មភាពជាមួយជនសង្ស័យឈ្មោះ រុំ ភីរក្ស ហៅ ង៉ា ដោយលួចបានម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ០១ គ្រឿង
+ ស្រុករតនមណ្ឌល
– កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល
ខ្លួនបានធ្វើសកម្មភាពជាមួយជនសង្ស័យ ឈ្មោះ រុំ ភីរក្ស ហៅ ង៉ា បានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ដែលជារបស់ជនរងគ្រោះឈ្មោះ ហួន សុខហៃ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងពេលដែលខ្លួនទុកនៅរោងគោនៅក្បែរផ្ទះ ហើយជិះគេចខ្លួនបាត់ ។
វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ក្រហម ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង1AJ-2031 (ជារបស់ជនរងគ្រោះ)
– ម៉ូតូ ០១ គ្រឿង ម៉ាកYAMAHA EXCITER ស៊េរីចាស់ (ជាមធ្យោបាយជិះធ្វើសកម្មភាព)
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី។

-វត្ថុតាងដកហូតរួមមា៖ ម៉ូតូចំនួន ១៧គ្រឿង, កៅស៊ូសង្វៀនសម្រាប់ជល់មាន់ចំនួន ០១, នាឡិកាកំណត់ម៉ោងជល់មាន់ ០១គ្រឿង និងមាន់ជល់ចំនួន ០៤ក្បាល ។
សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនអ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១០នាក់ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង