នគរបាលនាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់១០នាក់ អនុវត្តតាមច្បាប់
បាត់ដំបង៖ នៅវេលាម៉ោង១៤និង៣០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យកំរិតស្រាល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ០១ករណី នៅចំណុចវាលស្រែស្ថិតក្នុងភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១០នាក់ ១-ឈ្មោះ ឡាញ់ ភួង ភេទ ប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ២-ឈ្មោះ ផាន់ ទូភិញ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង, ៣-ឈ្មោះ ង៉ាម ប៊ុនធឿន ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិអង្គ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង, ៤-ឈ្មោះ សឺ វី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៥-ឈ្មោះ ទុយ ប៊ុនទិត្យ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មានទីលំនៅភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៦-ឈ្មោះ តាប់ វណ្ណថា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង, ៧-ឈ្មោះ ឡាវ សុខា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៨-ឈ្មោះ ប៊ុន នី ភេទ ប្រុស អាយុ ៧០ ឆ្នាំមានទីលំនៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៩-ឈ្មោះ ជេន ចិត្រា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិអង្គ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង១០-ឈ្មោះ ភត លឹមហេង ភេទប្រុសអាយុ ២៦ ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ៕