ស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើង ក្រុមYSK ហៅ (យេីងស្រលាញ់គ្នា) និង ក្រុមAline ហៅអេលៀន
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥ ។
ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ
លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល
លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់ បានសហការជាមួយកំលាំងជំនាញផែ្នកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួន ជនសង្ស័យចំនួន១០នាក់ ម៉ូតូ៦គ្រឿង ដាវ៣ ដេីម តាំងតោ២ ដេីម កាំបិតផ្គាក់ ១ដេីម។
-ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្រ្កាប
ករណីទី១: ហិង្សាដែលចេតនាមានស្ថានទម្ងន់ទោស
(ក្មេងទំនេីង) នៅចំនុច ផ្លូវផ្លូវថៃហ្គ័រ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២:៤០នាទីយប់ ។
ករណីទី២: ហិង្សាដែលចេតនាមានស្ថានទម្ងន់ទោស
(ក្មេងទំនេីង) នៅចំនុច ផ្លូវ១០៤ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ
កាលពី ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣:០៦នាទីយប់ ។
ជនសង្ស័យ
ឃាត់ជនសង្ស័យ សរុប ១០នាក់
១-ឈ្មោះ នី គីនីន ហៅ អានីន ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ ចាន់ ថារទ្ធី ហៅ អារិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ
៣-ឈ្មោះ គង់ ឧត្តម ហៅ អាដំ ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្មោះ ជឹម សំណាង ហៅ អាណាង ភេទប្រុស អាយុ១៧ឆ្នាំ
៥-ឈ្មោះ ហ៊ង ម៉េងសាន ហៅ អាសាន ភេទប្រុស អាយុ១៧ឆ្នាំ
៦-ឈ្មោះ កុសល វិសាល ហៅ អាសាល ប្រុស អាយុ១៧ឆ្នាំ
៧-ឈ្មោះ ហ៊ុន ថូបូរ៉ាយុទ្ធ ហៅ អា យុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ
៨-ឈ្មោះ សេម មករា ហៅ អាមករា ភេទប្រុស អាយុ១៧ឆ្នាំ
៩-ឈ្មោះ ថៃ សីហា ហៅ អាសីហា ភេទប្រុស អាយុ១៧ឆ្នាំ
១០-ឈ្មោះ ភឿន សុភានី ហៅអាភី ប្រុស អាយុ១៧ឆ្នាំ
-ការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត។
បញ្ជាក់ មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុង សកម្មភាពហិង្សា ដោយចេតនាមានស្ថានទំនង់ទោស ក្មេងទំនេីង សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។
ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕