ស្ត្រីម្នាក់ស្លា..ប់ និងរងរបួសធ្ង..ន់ស្រាលជាង១០ នាក់ ដោយសារគោយន្តក្រឡាប់
ខេត្តកំពង់ស្ពឺ៖ ករណីក្រឡាប់គោយន្តកន្ត្រៃបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួស បានកើតឡើងកាលពី រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចអូរថ្មដំរី ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ ហើយកម្មករបេះផ្លែស្វាយជាង១០នាក់ទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែលធ្វើដំណើរតាមគោយន្តកន្ត្រៃហើយតៃកុងបើកលឿនរេចង្កូតក្រឡាប់ខ្លួនឯង រណូករណែលលើផ្លូវក្រាលកៅស៊ូ។
នៅមុនពេលកើតហេតុ មានគោយន្ត០១គ្រឿង ម៉ាកគូប៊ីតា ពណ៌ ក្រហមសណ្តោងរឺម៉ក(ដឹកកម្មករបេះផ្លែស្វាយចំនួន១៧ នាក់,ស្រី១០នាក់) ដែលបើកបរដោយឈ្មោះ ងួន ទិទិ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច ឃុំភក្កី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូមួយខ្សែ ក្នុងទិសដៅពីទិស ខាងលិចទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃក៏បានរេចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះ កង ធា នៅកន្លែងកើតហេតុ និងរងរបួសសរុប១៦នាក់ស្រី១០នាក់។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានបន្តថា កម្មកររងរបួសធ្ងន់ធ្ងរមនុស្ស០៥នាក់ ស្រី៤នាក់ មានឈ្មោះ ៖
១-ឈ្មោះ សាយ មករា ភេទ ស្រី អាយុ២៤ឆ្នាំ របួសធ្ងន់
២-ឈ្មោះឈួន កាន ភេទ ស្រី អាយុ៤៤ឆ្នាំ របួសធ្ងន់
៣-ឈ្មោះសំ ថាវ ភេទ ស្រី អាយុ៥៦ឆ្នាំ របួសធ្ងន់
៤-ឈ្មោះសន សារិ ភេទ ប្រុស អាយុ ១៨ឆ្នាំ របួសធ្ងន់
៥-ឈ្មោះកង ផៃ ភេទ ស្រី អាយុ៦៣ឆ្នាំ របួសធ្ងន់។ ហើយអ្នករងរបួសស្រាលមនុស្ស១១នាក់ ស្រី០៦នាក់ មានឈ្មោះ ៖
១-ឈ្មោះ ញិប និមល ភេទ ស្រី អាយុ៣០ឆ្នាំ របួសស្រាល
២-ឈ្មោះសែម ធីតា ភេទ ស្រី អាយុ២៦ឆ្នាំ របួសស្រាល
៣-ឈ្មោះវ៉ាត ចិន ភេទប្រុស អាយុ៣២ឆ្នាំ របួសស្រាល
៤-ឈ្មោះនួន នៅ ភេទប្រុស អាយុ៤៧ឆ្នាំ របួសស្រាល
៥-ឈ្មោះ រ៉ង ដារ៉ូ ភេទប្រុស អាយុ០៣ឆ្នាំ របួសស្រាល
៦-ឈ្មោះងួន ឆៃរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ របួសស្រាល
៧-ឈ្មោះកង កាន់ ភេទស្រី អាយុ៤៧ឆ្នាំ របួសស្រាល
៨-ឈ្មោះសយ ពិសិត ភេទប្រុស អាយុ១៦ឆ្នាំ របួសស្រាល
៩-ឈ្មោះ គាំ ស៊ីម ភេទស្រី អាយុ៥២ឆ្នាំ របួសស្រាល
១០-ឈ្មោះ យ៉ត ធីម ភេទ ស្រី អាយុ៤៥ឆ្នាំ របួសស្រាល អ្នកទាំង១៦នាក់ខាងលើនេះ រស់នៅក្នុងភូមិសហគមន៍ ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយកម្លាំងនគរបាលជំនាញ វាស់វែងរួច ដឹកអ្នករងរបួសយកទៅព្យាបាលនៅតាមមន្ទីរពេទ្យ។ ចំណែកសពស្ត្រីរងគ្រោះខាងលើនគរបាលបានប្រគល់ជូនសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ សម្ភារៈរងការ ខូចខាតគោយន្ត០១គ្រឿងតិចតួច អូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ រង់ចាំ ដោះស្រាយនៅពេលក្រោយ៕