រដ្ឋមន្ត្រី ហួត ហាក់ ប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សាលើការដាក់ចេញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សាលើការដាក់ចេញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនបន្ថែមទៀត និងពិភាក្សាទៅលើការពង្រឹងគុណភាពការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការសហការរវាងក្រសួងទេសចរណ៍ និងវិស័យឯកជន ដើម្បីរួមគ្នារិះរកយុទ្ធសាស្ត្រក្នុងការបញ្ចុះតម្លៃការស្នាក់នៅតាមបណ្តាសណ្ឋាគារ និងម្ហូបអាហារ ការពង្រឹងបដិសណ្ឋារកិច្ចឱ្យបានល្អ និងកក់ក្តៅ តួយ៉ាងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្តឱ្យបានច្រើន និងត្រូវរៀបចំជាលក្ខណៈយុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណជាខ្មែរ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវកំណើនភ្ញៀវទេសចរបន្ថែមទៀតនាឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង