ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល សេនាធិការ ថ្នាក់បឋម ជំនាន់ទី១៣ និងវគ្គបណ្តុះបណ្តាល
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល សេនាធិការ ថ្នាក់បឋម ជំនាន់ទី១៣ និងវគ្គបណ្តុះបណ្តាល ជំនាញម៉ាស៊ីន និងអគ្គិសនីលើនាវា ឆ្នាំ២០២៥ នៅវិទ្យាស្ថានកងទ័ពជើងទឹក៕