យុវជន៣នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុករថយន្ដពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ នឹងរបួសធ្ងន់ពីរនាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗចំណែកឯ២នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកចំពីមុខរថយន្តតូយ៉ូតាព្រូសបើកបរទិសដៅបញ្រ្ចាសគ្នាយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលនៅ យប់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។
-សពជនរងគ្រោះឈ្មោះ ណាប់ ចំរេីន នៅក្នុងប័ណ្ណ ចាក់ វ៉ាក់សាំង ដោយមិនទាន់មានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួននៅឡើយ ។
នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BL-5920បើកបរដោយបុរសជនបរទេសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំណុចខាងលើស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-5671 ជិះដោយយុវជន៣នាក់ឌុបគ្នាធ្វើដំណើរបញ្រ្ចាសទិសដៅគ្នាពីជេីងមកត្បូងក្នុងល្បឿនលឿនដោយខ្វះការប្រយ័ត្នក៏ជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទាតអូសទៅមុខជាច្រើនម៉ែត្រ ធ្វើឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកឯយុវជន២នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវពលរដ្ឋនាំគ្នាលេីកដាក់លើម៉ូតូកង់បីឥណ្ឌាដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសសួរនាំបន្ត។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការ វាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ព។ ចំណែកឯសពរងគ្រោះត្រូវសមត្ថកិច្ចផ្នែកជំនាញហៅរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តសំបូរមាសបណ្ដោះអាសន្នរង់ចាំប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង