ចូល KTV ៥នាក់ ផឹកសុីអស់ជាង១០០ដុល្លារ ដល់ពេលសប្បាយចប់គិតលុយ រត់បាត់អស់៣នាក់ ផ្អេីលអស់នារីៗក្នុងហាង និងសមត្ថកិច្ចចុះសម្របសម្រួល

ភ្នំពេញ ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានបុរស៥នាក់បានចូល KTV យីហោKTV 7777 មួយកន្លែងតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយផឹកសុីអស់១៣៦ដុល្លារ ដល់ពេលគិតលុយបែរជាមានបុរសបីនាក់បានរត់ចោលគ្នា នៅសល់បុរសពីរនាក់គ្មានលុយឲ្យគេត្រូវបានម្ចាស់ហាងឃាត់ទុក មិនឲ្យចេញទៅណា រួចសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ។

រឿងហេតុនេះ គឺ មានបុរស០៥នាក់បានចូលផឹកសុីក្នុងKTV យីហោKTV 7777 រួចដល់ពេលគិតលុយស្រាប់តែមានបុរស៣នាក់រត់បាត់ បន្សល់ទុកបុរសពីរនាក់នៅក្នុងKTV និងមិនមានលុយគ្រប់គ្រាន់ឲ្យម្ចាស់ហាង ទេីបម្ចាស់ហាងឃាត់បុរសទាំងពីរទុក និងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ បន្ទាប់មក លោកនាយប៉ុស្ដិ៍ក៏ទទួលបានព័ត៌មានខាងលេីក៏ចាត់កម្លាំងក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ចុះទៅជួយអន្តរាគមន៍សម្របសម្រួល ដល់ភាគីទាំងសងខាង ។
ដោយមានការសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋាន ភាគីបុរសពីរនាក់ដែលត្រូវម្ចាស់KTV 7777 ឃាត់ទុកនោះ បានសុំឲ្យ៣០មុឺនរៀល ឲ្យទៅម្ចាស់ហាង KTV ហេីយភាគីម្ចាងហាងKTVក៏យល់ព្រមទទួល ដេីម្បីបញ្ចប់រឿង តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង