ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅស្រុកបាកាន
ពោធិ៍សាត់ ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តន៍តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានបង្រ្កាបករណីលួចម៉ូតូ ០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចបន្ទប់ជួលខាងក្រោយ សាលាមត្តេយ្យធនធានខេត្ត ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនសង្ស័យដែលបានឃាត់ខ្លួន ១.ឈ្មោះ ស ដល ហៅឃ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិពោធិ៍តាគួយ សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកធ្វើសកម្មភាពលួច) ២.ឈ្មោះ ន សហរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវាល ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(អ្នកផ្ដល់មធ្យោបាយជិះធ្វើសកម្មភាព) និងដកហូតម៉ូតូដែលជិះធ្វើសកម្មភាពធន់ស្កុបពី ពណ៌ស ពាក់ផ្លាកលេខពោធិ៍សាត់ 1N-8864។
ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចបានឃាត់ និងរក្សានៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបន្តនីតិវិធីច្បាប់ ៕