ក្លឹបបាល់ទាត់ Paris Saint-Germain ឡើងវគ្គផ្ដាច់ព្រ័តជើងឯកក្លឹបកំពូលអឺរ៉ុប ២០២៤/២០២៥ (UEFA Champion League) ក្រោយឈ្នះ Arsenal ២ទល់១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ព្រឹកនេះ នៅពហុកីឡដ្ឋាន Parc des Princes ប្រទេសបារាំង។

ប្រកួតដំណើរការបាន២៧នាទី Paris Saint-Germain ផ្ដើមនាំមុខដោយគ្រាប់បាល់កីឡាករ Fabian Ruiz។

ក្នុងវគ្គទី២នាទីទី៧២ កីឡាករ Achraf Hakimi ទាត់បញ្ចូលទីមួយគ្រាប់ទៀតឱ្យ PSG។ តែ៤នាទីបន្ទាប់ Arsenal វាយបកបានមួយគ្រាប់វិញដោយកីឡាករ Bukayo Saka។

សរុបលទ្ធផលទាំងពីរជើង PSG ឈ្នះArsenal ៣ទល់២។

វគ្គផ្ដាច់ព្រ័ត្រថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ Paris Saint-Germain ត្រូវជួបInter Milan នៅទីក្រុងមុយនិច សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕

អត្ថបទដែលជាប់ទាក់ទង