មន្ត្រីនៃក្រសួងការងារ កំពុងដុតដៃដុតជើងជួយសម្របសម្រួល ករណីគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ នៅខេត្តកំពង់ស្ពឺ (បណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លា..ប់ម្នាក់ របួសធ្ង..ន់២នាក់ និងស្រាល៣៧)
នៅថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលបាន បណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧។
ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងមានវត្តមាននៅមន្ទីរពេទ្យដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ សូមចូលរួមរំលែកទុក្ខ និងក្តីអាណិតស្រឡាញ់ជាទីបំផុតជាមួយគ្រួសារសព និងជនរងគ្រោះ ហើយសូមជូនពរដល់អ្នករបួសឱ្យឆាប់ជាសះស្បើយ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មការិនីនិងក្រុមគ្រួសារទៅតាមគោលការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គម ។
នាថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករជួបគ្រោះថ្នាក់នៅផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ បណ្តាលអោយកម្មកររងគ្រោះថ្នាក់ជាច្រើននាក់
( មានរបួសធ្ងន់-ស្រាល ) (ប្រភេទរថយន្តក្រុង ៥៥កៅអី ) ។
មូលហេតុ រថយន្តដឹកកម្មករ បេីកផ្លូវត្រង់ប៉ះជាមួយរថយន្ដ FORD រួចជ្រុលចង្កូតទៅបុកដេីមឈេី
សមត្ថកិច្ចនគរបាលបានបញ្ជូនកម្មករ កម្មការិនី រងរបួស ទៅសង្រ្គោះព្យាបាលមន្ទីរពេទ្យ ៕