សមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេ) ទំងន់ប្រហែល2,000kg និងត្រីកន្ធរបង្កក ទំងន់ 500kg

ខេត្តបាត់ដំបង ៖ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ដាញ់ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត០១គ្រឿង ម៉ាកHyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល (នាំចូលពីប្រ ទេសថៃ ) ។

ប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេ) ទំងន់ប្រហែល2,000kg និងត្រីកន្ធរបង្កក ទំងន់ 500kg ។

ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបេីករថយន្ត មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធីបន្ត៕(រូបភាពការិ/សេដ្ឋកិច្ច)

អត្ថបទដែលជាប់ទាក់ទង