បុរសម្នាក់ មិនមានដឹងមានវិបត្តិរឿងអ្វី បានដើរទ្បើងមកលើស្ពានព្រែកសំរោង រួចក៏លោតទឹកសម្លា..ប់ខ្លួន បណ្តាលឱ្យចំសសរជើងតាងស្ពាន បាក់.ក ស្លា..ប់យ៉ាងរន្ធត់
ខេត្តកណ្តាល ៖ បុរសម្នាក់ មិនមានដឹងមានវិបត្តិរឿងអ្វី បានដើរទ្បើងមកលើស្ពានព្រែកសំរោង រួចក៏លោតទឹកសម្លា.ប់ខ្លួន បណ្តាលឱ្យចំសសរជើងតាងស្ពាន បាក់.កស្លា.ប់យ៉ាងរន្ធត់។ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុខលើស្ពានព្រែកសំរោង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ច បានឱ្យដឹងថា ស.ពអត់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ កំពស់១.៦០សង់ទីម៉ែត្រ មានសម្បុរខ្មៅស្រអែម សក់ខ្លីកាត់ ដៃខាងធ្វេងមានពាក់ខ្សែដៃទងដែក ស្លៀកខោខ្លីពណ៌ខៀវ ។
ប្រជាពលរដ្ឋ បានឱ្យដឹងដឹងថា គេឃើញជនរងគ្រោះដើរដូចជាជនអនាថា សំដៅទៅលើស្ពានព្រែកសំរោង បម្រុងលោតទឹក តែខណៈពេលនោះ ប្រជាពលរដ្ឋឃើញអាណិត ក៏បានអោយលុយ ចំនួន៥ពាន់រៀល ហើយជនរងគ្រោះបានយកលុយរួច ក៏ដើរទៅត្រើយម្ខាងខាងកើតបាត់ទៅ ។ ប្រជាពលរដ្ឋ ដែលរស់នៅក្រោមស្ពានព្រែកសំរោង ឃើញជនរងគ្រោះលោតពីលើស្ពាន ធ្លាក់មកក្រោមជាប់ជើងសសរជើងតាង ទី០៣ ភ្លាមៗពលរដ្ឋបានយកទូកជិះទៅស្រង់ជនរងគ្រោះ យកមកក្រោមស្ពាន ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ស្របពេលនោះ គាត់បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ចុះអន្តរាគមន៍ ។
ក្រោយសមត្ថកិច្ចជំនាញ ផ្នែកជំនាញបានពិនិត្យចប់ និងបានយកសពទៅបូជានៅវត្តចាក់អង្រែក្រោម ដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕