ឃា..តករលាក់មុខស..ម្លាប់បុរសម្នាក់ និងឆ្កែ២ក្បាល រត់គេចបាត់ហើយ នៅស្រុកកំពង់សីលា
ខេត្តព្រះសីហនុ ៖ នារសៀលនេះ មានករណីគ្រោះធម្មជាតិ រន្ទះបាញ់ បណ្តាលអោយបុរសម្នាក់បានស្លាប់ នឹងឆ្កែ២ក្បាលបានងាប់នៅស្រុកកំពង់សីលា ។
យ៉ាងហោចណាស់មានមនុស្សប្រុសម្នាក់ បានស្លា.ប់ និងសត្វឆ្កែ ចំនួន ២ក្បាល បានងា.ប់ ដោយសាររន្ទះបា.ញ់ នៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាវេលាម៉ោងរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានភ្លៀងលាយឡំនឹងផ្គររន្ទះ ហើយជនរងគ្រោះបានចេញមកឈរនៅក្រៅផ្ទះ ស្រាប់តែពេលនោះក៏រន្ទះបា.ញ់ បា.ញ់មកត្រូវជនរងគ្រោះ និងសត្វឆ្កែចំនួន ០២ក្បាល ដែលដេកក្បែរនោះតែម្ដង។
ស.ពដែលស្លា.ប់មាន ឈ្មោះ អ៊ួច ទួច ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម បានមកស្នាក់នៅបណ្ដោះអាសន្នជាកម្មករជៀជ័រកៅស៊ូ នៅភូមិ-ឃុំកើតហេតុការណ៍ខាងលើ ។
ស.ពត្រូវបានគ្រួសារ និងអាជ្ញាធរភូមិ-ឃុំ យកទៅបូជា និងធ្វើបុណ្យតាមប្រពៃណី ៕