ម៉ែឪឲ្យទៅរៀនដែរ តែរៀនខាងជិះគ្នា ធ្លាប់ឮចាស់ៗនិយាយថា ប៉ិចមិនទាន់រកប្រុស

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលបាលកំបូល បានធ្វេីការសួរនាំដល់សិស្សានុសិស្សចំនួន ០៥នាក់ ស្រី ០៤នាក់ មានការប្រមូលផ្ដុំគេចពីសាលារៀន ស្ថិតនៅបុរីឡេងនៅវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានី ភ្នំពេញ ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល មកធ្វើការអប់រំ និងបានអញ្ជេីញអាណាព្យាបាល មកធានា ដើម្បីយកទៅនៅផ្ទះដេីម្បីធ្វេីការអប់រំបន្តទៀត ។ បន្ទាប់ពីសមត្ថកិច្ចយើង បានធ្វើការអប់រំដល់សិស្សានុសិស្ស ទាំងនោះ អាណាព្យាបាល បានសម្ដែងនូវសាទរ ដល់សមត្ថកិច្ចយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង