បុរសម្នាក់តូចចិត្តប្រពន្ធលែងលះ រារាំងមិនឲ្យកូនស្រីមកលេង ក៏គិតខ្លីលែងចង់រស់ហើយ ក៏សម្រេចចិត្តធ្វើស..ម្លាប់ខ្លួន

ភ្នំពេញ ៖ ហេតុការណ៍បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅផ្ទះលេខ៣១៦ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសម្នាក់តូចចិត្តប្រពន្ធលែងលះ ហើយរារាំងមិនឲ្យកូនស្រីមកលេងទៀត ក៏គិតខ្លី លែងចង់រស់ហើយ ក៏សម្រេចចិត្តធ្វើសម្លា.ប់.ខ្លួននៅក្នុងផ្ទះបាយបណ្ដាលឲ្យបាត់បង់ជីវិត ហើយមូលហេតុនេះ គឺជាការអះអាងពីសំណាស់ស្ត្រីជាម្ដាយរបស់បុរសនោះ ។

បុរសដែលបានសម្លា.ប់ខ្លួននោះ ឈ្មោះ យឿន សុធា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានប្រពន្ធ និងកូនស្រី អាយុ៣ឆ្នាំម្នាក់ ប៉ុន្តែបានលែងលះគ្នា ច្រើនខែមកហើយ និងពុំដឹងថា បណ្ដាលមកពីមូលហេតុអ្វីនោះទេ សូម្បីតែស្ត្រីជាម្ដាយ ក៏មិនបានដឹងថាមានរឿងអ្វីទើបកូនលែងលះគ្នាដែរ ។
បើតាមស្ត្រីឈ្មោះ គុជ សុខុម អាយុ៦២ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតរបស់បុរសនោះ បាននិយាយថា កូនគាត់ប្រុសគាត់ មានវិបត្តិបែកបាក់គ្រួសារ ហើយកាលពីមុនកូនប្រុសគាត់រូបនេះ រួមជាមួយប្រពន្ធ និងកូនបានស្នាក់នៅជាមួយគាត់ ប៉ុន្តែនៅអំឡុងខែតុលា ឆ្នាំ២០២៤ ពួកគេបានលែងលះគ្នា ហើយកូនប្រសារស្រី បានទៅផ្ទះនាងវិញ ។ ពេលនោះ គាត់មិនបានដឹងថា កូនមានរឿងអ្វីកើតឡើងទេ ទើបលែងលះគ្នាបែបនេះ គាត់មិនអាចទាក់ទងសួរទៅកូនប្រសារបានទេ ព្រោះនាងបិទទូរស័ព្ទចោលអស់ហើយ គាត់ចង់និយាយចង់សួរអីក៏មិនបានដែរ ។
គាត់បាននិយាយទៀតថា គាត់បានសួរកូនប្រុស ក៏មិនប្រាប់ ហើយក្រោយពីបែកបាក់គ្រួសារកាលណាមក កូនប្រុសគាត់ក៏ចាប់ផ្ដើមពិបាកចិត្តខ្លាំង រហូតមានជំងឺសតិអារម្មណ៍កើតឡើង មានពេលខ្លះទាញកាំបិតរត់សម្ដៅរកក្មួយក៏មានដែរ តែត្រូវក្មួយចាប់ក្រៀកជាប់។ ចំណែកកូនស្រី អាយុ៣ឆ្នាំ ស្រលាញ់ឪពុកណាស់ សួររកតែឪពុកទេ ប៉ុន្តែចាប់តាំងពីបែកបាក់គ្នាមក ខាងកូនប្រសារ និងដន្លង មិនដែលឲ្យមកលេងទេ ទោះជាគាត់ធ្លាប់ខល ទៅសុំដន្លងឲ្យអនុញ្ញាតឲ្យចៅមកលេង ក៏មិនព្រមដែរ ។
ស្ត្រីជាម្ដាយ បាននិយាបន្តថា លុះដល់វេលាយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោយហូបអាហាររួច កូនប្រុសគាត់ក៏ចូលទៅដេកជាធម្មតា រហូតដល់វេលាម៉ោងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខណៈរូបគាត់ភ្ញាក់ពីដេក ដើរទៅផ្ទះបាយ ដើម្បីរៀបចំដាំបាយ ស្រាប់តែឃើញកូនប្រុសរបស់គាត់ចង,.ក ជាប់នឹងធ្នឹមដែកក្នុងផ្ទះបាយស្លា.ប់បាត់ទៅហើយ ។
លទ្ធផលបានបញ្ជាក់ថា បុរសនេះស្លា.ប់ ដោយការចង.កស.ម្លា.ប់ខ្លួន មិនពាក់ព័ន្ធករណីឃា.ត.កម្មឡើយ ៕

អត្ថបទដែលជាប់ទាក់ទង