បាល់ទាត់លីគកំពូលកម្ពុជា (Cambodian Premier League 2024/2025):
មួយគ្រាប់ចុងម៉ោងរបស់កីឡាករ បុង សាំយូអ៊េល ជួយឱ្យភ្នំពេញក្រោនឈ្នះវិសាខា ១ទល់០ ក្នុងសប្ដាហ៍ទី២៨ ដើម្បីបន្ថយការប្រជែងជើងឯករបស់វិសាខា។
ក្រោយជ័យជំនះនេះ ភ្នំពេញក្រោនមានគម្លាតមួយពិន្ទុពីអ្នកនាំមុខជើងឯក តែព្រះខ័នរាជស្វាយរៀងនៅសល់មួយប្រកួតក្នុងដៃ។
ថ្ងៃជាមួយគ្នានេះដែរ កងយោធពលខេមរភូមិន្ទឈ្នះឡាយហ្វព្រះសីហនុ ១ទល់០៕