ដំណាក់កាលទីមួយ នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ សម្រេចវឌ្ឍនភាពបាន ៩៥% គ្រោងនឹងដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ វិនិយោគក្នុងទឹកប្រាក់សាងសង់ក្នុងដំណាក់កាលទីមួយ តម្លៃ ១.៥ពាន់លានដុល្លារអាមេរិក (មិនគិតតម្លៃដី)។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះខ្នាតធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ដំណាក់កាលទី១ អាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០៣០ អាចទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុង ១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរបាន៥០លាននាក់ក្នុង ១ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង