ស្ដ្រីម្នាក់ មានវិបត្តិផ្លូវចិត្ត ដុតផ្ទះធ្វើអត្តឃាតសម្លាប់ខ្លួន តែមិនបានសម្រេច ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់

ភ្នំពេញ៖ ស្រ្ដីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរចង់ស្លាប់ ដុតផ្ទះ បណ្ដាលអោយឆាបឆេះផ្អើលប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពី យប់នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវលំ សង្កាត់ទួលសង្កែទី០១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ស្រ្ដីរងគ្រោះនេះ ឪពុកម្ដាយ បានស្លាប់ចោលជាយូរឆ្នាំមកហើយ រាល់ថ្ងៃរស់នៅតែម្នាក់ឯងក្នុងផ្ទះរបស់ខ្លួន និងមានវិបត្តិផ្លូវចិត្តតាំងពីឪពុកម្ដាយស្លាប់ចោលមក ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រហូតដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែឃើញមានផ្សែងចេញពីខាងក្នុងផ្ទះយ៉ាងខ្មួលខ្មាញ់លាយឡំនិងអណ្ដាតភ្លើង បង្កការភ្ញាក់ដល់ពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ រួចក៏បានរលត់ទៅវិញផងដែរ។ អគ្គិភ័យនេះបានខូចខាតសម្ភារះមួយចំនួនតូចក្នុងផ្ទះជាន់ផ្ទាល់ដី ។ ហេតុការណ៍នេះផងដែរ ក៏មានសមត្ថកិច្ចមូលបានចុះដល់ចំណុចកើតហេតុខាងលើ បានធ្វើការណែនាំទៅស្រ្ដីខាងលើកុំអោយធ្វើរឿងបែបនេះទៀត ៕

អត្ថបទដែលជាប់ទាក់ទង