សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានថា កុំព្យាយាមបំបែកគណបក្សប្រជាជនអោយសោះ
ភ្នំពេញ ៖ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានថា កុំព្យាយាមបំបែកគណបក្សប្រជាជនអោយសោះ ។
សម្តេចតេជោហ៊ុន សែន បានព្រមានបែបនេះតាមរយ:ហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែមីនានេះ ។
សម្តេចថែមទាំងនិយាយទៀតថា អ្នកកាន់តែព្យាយាម អ្នកកាន់តែបែកខ្លួនឯង ។
សម្តេចតេជោ បានចេញសារព្រមានបែបបនេះ ខណ:ដែលអតីតមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី និងអ្នកផ្សេងទៀតបានសរសេរសារញុះញង់ក្នុងបំណងធ្វើអោយគណបក្សប្រជាជនកម្ពុជាមានជម្លោះផ្ទៃក្នុង ៕