លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អមដំណើរដោយគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី រ៉ូន ស្រីរ័ត្ន

នាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អមដំណើរដោយគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី រ៉ូន ស្រីរ័ត្ន អាយុ ២៨ឆ្នាំ និងប្តីឈ្មោះ កែវ រស្មី អាយុ ៣៣ឆ្នាំ មុខរបបរោងចក្រ មានកូនភ្លោះ ៣នាក់ (ប្រុសទាំង៣) និងកូនស្រីបង ២នាក់ក្នុងបន្ទុក ដែលមានជីវភាពទីទ័លក្រ ។ កាលពីឆ្នាំ២០១៨ ប្តីប្រពន្ធទាំង ២នាក់នេះ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស៉ីឈ្នូលជាជ័រ និងបេះស្វាយចន្ទីឲ្យគេ រហូតមកដល់ចុងឆ្នាំ២០២៤ បានមករស់នៅខេត្តកំពង់ស្ពឺ ដើម្បីរកការងារធ្វើ សព្វថ្ងៃជួលផ្ទះគេនៅ ស្ថិតនៅភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នាឱកាសនោះ លោកជំទាវ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ត្រូវចូលរួមថែរក្សាបរិស្ថាន និងសូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក ហើយខិតខំថែរក្សាសុខភាពឱ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ។
សូមបញ្ជាក់ផងដែរថា: កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តំណាងឲ្យយកសម្ភារៈ និងថវិកាចំនួន ៥លានរៀលមកប្រគល់ជូនដល់ឪពុកម្តាយកូនភ្លោះ ៣នាក់នេះរួចម្តងហើយដែរ ។
លោកជំទាវ បានឧបត្ថម្ភ សំលៀកបំពាក់ និងថវិកាចំនួន ២លានរៀល សាខាបានចូលរួមថវិកា ១លានរៀល សម្ភារៈមានដូចជាៈ អង្ករ២០០គីឡូក្រាម,មី ៤កេស ,ត្រីខ ៤យួរ ,ប្រេងឆារ ៤ដប ,ទឹកត្រីទឹកស៊ីអ៉ីវ ៤យួរ , និង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផ្សេងទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង